
ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពកំពស់ទឹកចំណុចព្រំប្រទល់ស្ពានអូរគគីរ គីឡូម៉ែត្រលេខ (១០៦-១០៧) រវាងព្រំប្រទល់ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សភាពទឹកបានហូរស្រកទៅវិញ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ទឹកបានស្រកក្រោមធ្នឹមស្ពាន គីឡូម៉ែត្រលេខ (១០៧-១០៨) ចំណុចផ្លូវល្បឿនឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញ ចំណែកអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ។
ចំពោះមុខចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅខាងលេី អាជ្ញាធរស្រុកកំពង់សីលា បានបេីកឱ្យដំណើរការចរាចរណ៍ទៅមកជាធម្មតា។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការ បន្តសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះគោលដៅប្រចាំការ និងតាមដានសភាពការណ៍៕
Tags
Share
Related News

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានបង្ហាញអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតសកល អាណត្តិទី៧ នៃសរដ្ឋ

Breaking News: ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨ ចំណុចអូរបាក់រទេះ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្រ្តីតទៅទៀតទេ នៅក្នុងអាណត្តិថ្មីនេះ»

ខេត្តព្រះសីហនុ- (ដំណឹងចុងក្រោយ) រកឃើញ បុរសដែលលង់ទឹកបាត់ខ្លួននោះហើយ ប៉ុន្តែមិនមានជីវិតនៅទៀតទេ ស្លា..ប់ហើយ

អាជីវករលក់មាស-ប្តូរប្រាក់ម្នាក់ត្រូវក្រុមចោរភ្ជង់ប្លន់យកគ្រឿងអលង្កា និងលុយសរុបប្រមាណ២០ម៉ឺនដុល្លារ

ករណីបាញ់សម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ នៅផ្លូវបេតុង ក្បែរវត្តអង្គតាមិញ សង្កាត់ចោមចៅទី១

ឃាតកម្មសម្លាប់កាត់.ក្បាលស្ត្រីជាបុគ្គលិកកាស៊ីណូ DYNASTY ក្រុងបាវិត កំពុងស្ថិតក្នុងភាពអថ៌កំបាំង

ដីព្រៃស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ "រនាមដូនសំ" កំពុងរងការដណ្តើមគ្នាទន្ទ្រានកាន់កាប់ដោយខុសច្បាប់រហូតផ្ទុះអំពើហិង្សា

សម្តេចតេជោ ហ៊ុន សែន ចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ
MSJ TV
Archive
Popular & Recent News








Comment